ក្រសួងមុខងារសាធារណៈចូលរួមរៀបចំពិធីតាំងពិព័រណ៌ការងារថ្នាក់ជាតិលើកទី៦ ឆ្នាំ២០១៦


រាជធានីភ្នំពេញ៖ នៅថ្ងៃទី៥ និងទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្រសួងមុខងារសាធារណ: បានចាត់តាំងក្រុមការងារជំនាញ ចូលរួមរៀបចំពិធីតាំងពិព័រណ៌ការងារថ្នាក់ជាតិលើកទី៦ ឆ្នាំ២០១៦ នៅសាលសន្និបាតកោះពេជ្រ។ ពិធីនេះផ្តួចផ្តើមគំនិតរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា។ ស្តង់ពិព័រណ៌ដែលរៀបចំឡើងដោយក្រសួងមុខងារសាធារណ: ក្នុងគោលបំណងបង្ហាញមហាជនឲ្យជ្រួតជ្រាបពី (១)នីតិវិធីក្នុងការទទួលបានក្របខណ្ឌបម្រើការងារក្នុងក្រសួង ស្ថាប័ន (២)បង្ហាញទិន្នន័យពីតម្រូវការក្របខណ្ឌ និង(៣)បង្ហាញពីច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីនិងស្ថាប័ន។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១