ពិធីបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដៅពង្រឹងសមត្ថភាពដល់មន្រ្តីរាជការក្របខណ្ឌថ្មី


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃច័ន្ទ ទី១៥ ខែសីហា ឆ្នាំ​២០១៦ ឯកឧត្តម អុល រ៉ូ អគ្គនាយកនៃអគ្គនាយដា្ឋនរដ្ឋបាល និងហរិញ្ញវត្ថុ តំណាងឯកឧត្តមកិតិ្តបណ្ឌិត រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសពង្រឹងសមត្ថភាពដល់មន្រ្តីរាជការក្របខណ្ឌថ្មីចំនួន ៤៨ នាក់ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅភោជនីយដា្ឋនទន្លេបាសាក់២។ នៅក្នុងពិធីនេះដែល ឯកឧត្តមបានមានមតិផ្តាំផ្ញើ ដល់សិក្ខាកាមឱ្យចូលរួមគ្រប់សកម្មភាពបណ្តុះបណ្តាលជាពិសេសលើកជាសំណួរ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់លើប្រធានបទនីមួយៗ និង គោរពវិន័យ ព្រោះថាវិន័យនាំមកនូវសេចក្តីថ្លៃថ្នូរ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ។