វគ្គបណ្តុះបណ្តាលជំរុញការអនុវត្តការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋ បាលសាធារណៈឆ្នាំ២០១៥-២០១៨
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅសាលប្រជុំទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈបានរៀបចំវគ្គបណ្តុះបណ្តាលជំរុញការអនុវត្តការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ២០១៥-២០១៨ ក្រោមអធិបតីភាព ឯកឧត្តម គង់ សុភី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ប្រធានមន្ទីររាជធានី-ខេត្ត មន្រ្តីរាជការ នៃក្រសួងមុខងារសាធារណៈ ចំនួន៦០ នាក់។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដើម្បីពង្រឹងវិស័យមុខងារសាធារណៈ និងតម្រង់ទិសមន្ត្រីមុខងារសាធារណៈឲ្យយល់ដឹងអំពីទស្សនៈទានសំខាន់ៗ ក្នុងការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨ ។