វគ្គបណ្តុះបណ្តាលស្តីពីកម្មវិធីអភិវឌ្ឍន៍វិស័យមុខងារសាធារណៈកម្ពុជា-ថៃ ឆ្នាំ២០១៦


រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ​២០១៦ នៅសណ្ឋាគារ Sunway ឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់​របស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ​ប៊ុន​ធិន រដ្ឋ​មន្ត្រី​ក្រសួង​មុខ​ងារ​សា​ធារណៈ​ បានអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីកម្មវិធីអភិវឌ្ឍន៍វិស័យមុខងារសាធារណៈកម្ពុជា-ថៃ ឆ្នាំ២០១៦ (សប្តាហ៍ទី២) ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងវិស័យមុខងារសាធារណៈមកពីព្រះរាជាណាចក្រកម្ពុជា និងថៃ។ វគ្គបណ្តុះបណ្តាលកើតឡើងពីកិច្ចសហប្រតិបត្តការរវាងក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយគណៈកម្មាធិការមុខងារសាធារណៈ នៃព្រះរាជាណាចក្រថៃ ក្នុងគោលបំណងធំៗគឺ៖ (១) ដើម្បីពង្រឹងចំណេះដឹងបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ (២) ដើម្បីបង្កើននិងពង្រឹងទំនាក់ទំនងរវាងមន្រ្តីរាជការស៊ីវិលនៃព្រះរាជាណាចក្រថៃ និង កម្ពុជា (៣) ដើម្បីបង្កើនសហប្រតិ្តការពាក់ព័ន្ធនិងការពង្រឹងធនធានមនុស្ស និងបង្កើនសហប្រតិបតិ្តការទ្វេភាគីរវាងថៃនិងកម្ពុជា។


ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១