វគ្គបណ្តុះបណ្តាលលិខិតបទដ្ឋានគតិយុត្តថ្មីៗពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិលនៅខេត្តឧត្តរមានជ័យ


ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ​២០១៦​ មន្ទីរ​មុខ​ងារ​សា​ធារណ:​ និងរដ្ឋបាលខេត្តឧត្តរមានជ័យ បានសហការរៀបចំពិធីផ្សព្វផ្សាយ​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ថ្មីៗ​ពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា ជូនថ្នាក់ដឹកនាំនិងមន្រ្តីរាជការទូទាំងខេត្តបានជ្រួតជ្រាប និងចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាព។ ពិធីនេះមានវត្តមានមន្រ្តីរាជការចូលរួមស្តាប់ប្រមាណ២៤២រូប ក្នុងនោះក៏មានវត្តមានបើកពិធីផ្សព្វផ្សាយដោយ ឯកឧត្តម ជុក មុន្នី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តផងដែរ។ ឯកឧត្តម ជុក មុន្នី បានសំណូមពរចំពោះអ្នកចូលរួមទាំងអស់មេត្តាជួយផ្សព្វផ្សាយបន្តដល់មន្រ្តីក្រោមឱវាទ ដើម្បីឲ្យបានជ្រួតជ្រាបនិងអនុវត្តទាំងអស់គ្នាឲ្យមានប្រសិទ្ធភាព។


ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១