កិច្ចប្រជុំពិភាក្សាស្តីអំពីការរៀបចំអង្គវិជ្ជាជីវៈមន្ត្រីរាជការស៊ីវិល


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅសាលប្រជុំធំក្រសួងមុខងារសាធារណៈ មានរៀបចំកិច្ចប្រជុំពិភាក្សាស្តីអំពីការរៀបចំអង្គវិជ្ជាជីវៈមន្ត្រីរាជការស៊ីវិល ក្រោមអធិបតីភាពឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យពិភាក្សាលើការរៀបចំអង្គវិជ្ជាជីវៈមន្ត្រីរាជការស៊ីវិល សម្រាប់ដាក់ឲ្យអនុវត្តព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយទ្បែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនឹងអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៧។


ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១