វគ្គបណ្តុះបណ្តាលលិខិតបទដ្ឋានគតិយុត្តថ្មីៗពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិលនៅខេត្តកោះកុង


ខេត្តកោះកុង៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ មន្ទីរ​មុខ​ងារ​សា​ធារណ:​ខេត្ត​កោះ​កុង​សហ​ការជា​មួយរដ្ឋបាល​ខេត្តបានរៀបចំ​បើកវគ្គបណ្តុះ​បណ្តាល​លិខិតបទដ្ឋានគតិយុត្តថ្មីៗពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិលជូនថ្នាក់ដឹកនាំនិងមន្រ្តីរាជការទូទាំងខេត្តសរុបប្រមាណ៩៨នាក់។ វគ្គបណ្តុះបណ្តាលនេះ គ្រូឧទ្ទេសនាម បានលើកយកអនុក្រឹត្យនិងសេចក្តីសម្រេចមួយ​ចំនួនមកបង្ហាញ​ជូនអ្នកចូលរួម​ទាំងអស់ជ្រាប និង​ឆ្លើយតប​ទៅនឹង​ចម្ងល់ពាក់ព័ន្ធនឹងការអនុវត្តអនុក្រឹត្យស្តីពីការគ្រប់គ្រងវត្តមានមន្រ្តីរាជការសីុវិលនិងមន្រ្តីជាប់កិច្ចសន្យា ជូនមន្រ្តីទាំងអស់យល់់​និងចូល​រួម​អនុវត្ត​ខ្លឹម​សារ​អនុក្រឹត្យទាំងអស់គ្នា ដើម្បីឆ្លើយតបនឹងគោលការណ៍ប្រសិទ្ធភាពការងារ។


ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១