ឯកឧត្តម កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ជួបសវនាការជាមួយគណៈកម្មការទី១០នៃព្រឹទ្ធសភា


រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ​២០១៦ នៅទីស្តីការក្រសួងមុខងារសាធារណៈ ឯកឧត្តម កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋ​មន្ត្រី​ក្រសួង​មុខ​ងារ​សា​ធារណៈ បានជួបសវនាការជាមួយគណៈប្រតិភូគណៈកម្មការទី១០នៃព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងទិសដៅការងាររបស់ក្រសួងមុខងារសាធារណ: ព្រមទាំងស្វែងយល់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល។