កិច្ចប្រជុំស្តីពីការជំរុញការអនុវត្តការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ២០១៥-២០១៨


រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ នៅសាលប្រជុំធំក្រសួងមុខងារសាធារណៈ បានរៀបចំកិច្ចប្រជុំដើម្បីជំរុញការអនុវត្តការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ២០១៥-២០១៨ ក្រោមអធិបតីភាពឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដោយមានវត្តមានចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ អគ្គលេខាធិការ និងប្រធាននាយកដ្ឋានបុគ្គលិកមកពី ក្រសួង-ស្ថាប័ននានា។ នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ប្រធានអង្គប្រជុំបានមានប្រសាសន៍ជម្រាបទៅអង្គភាព សម្របសម្រួលអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈតាមក្រសួង ស្ថាប័ន ឲ្យរៀបចំផែនការសកម្មភាពកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផ្អែកលើកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ ២០១៥-២០១៨ ព្រមទាំងរាយការណ៍អំពីវឌ្ឍនភាពឲ្យបានទៀងទាត់រៀងរាល់ត្រីមាស មកលេខាធិការដ្ឋានគណៈកម្មា​ធិការកែទម្រង់រដ្ឋបាលសាធារណៈ។


ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១