ពិធី​ផ្សព្វ​ផ្សាយ​ស្តី​ពី​លិខិត​បទដ្ឋាន​គតិយុត្តថ្មីៗ​ ពាក់​ព័ន្ធ​និង​ការ​គ្រប់​គ្រង​មន្ត្រី​រាជ​ការ​ស៊ីវិល


រាជ​ធានី​ភ្នំពេញ៖នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ជុក មុន្នី អនុរដ្ឋលេ​ខា​ធិការ ក្រសួងមុខងារសាធារណ: តំណាងដ៏ខ្ពង់ខ្ពស់ឯក​ឧត្តម កត្តិ​បណ្ឌិត ពេជ្រ​ ប៊ុន​​ធិន រដ្ឋ​​មន្រ្តី​ក្រសួង​​មុខ​​ងា​សា​ធារណៈ បាន​ដឹក​នាំ​ក្រុម​ការ​ងារ​ក្រសួង​មុខ​ងារ​សា​ធារណ: ចុះផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តថ្មីៗ និងការប្រែប្រួលស្ថានភាពរដ្ឋបាល និងគ្រួសារជូនមន្រ្តីរាជការសីុវិលនៅថ្នាក់ក្រោមជាតិនៅសាលា​រាជធានីភ្នំពេញ ដើម្បីជាផលប្រយោជន៍ដល់មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិបានយល់ដឹងពី អនុក្រឹត្យ សារាចរណ៍ សេចក្តីណែនាំ និងនីតិវិធីនៃការតែងតាំង ការចូលនិវត្តន៍ ការដំឡើងបៀវត្ស ការគ្រប់គ្រងនិងប្រើប្រាស់មន្រ្តីកិច្ចសន្យា ការគ្រប់គ្រងអវត្តមានមន្រ្តីរាជការនិងមន្រ្តីកិច្ចសន្យា ការដំឡើងឋាន្តរស័ក្តិនិងថ្នាក់ និងការប្រែប្រួលស្ថានភាពរដ្ឋបាលនិងគ្រួសារ(បើកបៀវត្ស) ។

សមាសភាពចូលរួមមាន៖ ឯកឧត្តម អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព អភិបាលខណ្ឌ ជុំវិញរាជធានីភ្នំពេញ និងមន្រ្តីជំនាញ ចំនួន៤០០ នាក់។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១