កិច្ចប្រជុំរបស់គណៈកម្មាធិការជំនាញនៃរដ្ឋ​បាល​សាធារណៈរបស់អង្គការសហប្រជាជាតិលើកទី១៥


ទីក្រុងញូវយ៉ក៖ ក្រសួង​មុខ​ងារ​សា​ធារណៈ​បាន​ចាត់​បញ្ជូន​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ចំនួន ០៣ រូប គឺ ឯក​ឧត្តម យក់ ប៊ុន​ណា រដ្ឋ​លេ​ខា​ធិ​ការ ឯក​ឧត្តម គង់​ សុភី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ និងលោក ឈុន សុជាតិ អគ្គនាយករង នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ ទៅចូលរួមកិច្ចប្រជុំរបស់គណៈកម្មាធិការជំនាញនៃរដ្ឋបាលសាធារណៈរបស់អង្គការសហប្រជាជាតិ លើកទី១៥ ដែលប្រព្រឹត្តទៅពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីពិភាក្សារកវិធីសាស្ត្រក្នុងការផ្លាស់ប្តូរស្ថាប័នសាធារណៈ ឲ្យបំពេញតួនាទីកាន់តែល្អប្រសើរក្នុងការគាំទ្រការអនុវត្ត និងការត្រួតពិនិត្យលើគោលដៅអភិវឌ្ឍនប្រកបដោយចេរភាព។


ឯកសារយោង៖

– សេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំរបស់គណៈកម្មាធិការជំនាញនៃរដ្ឋបាលសាធារណៈរបស់អង្គការសហប្រជាជាតិលើកទី១៥ (ភាសាខ្មែរ)

– សេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំរបស់គណៈកម្មាធិការជំនាញនៃរដ្ឋបាលសាធារណៈរបស់អង្គការសហប្រជាជាតិលើកទី១៥ (ភាសាអង់គ្លេស)

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១