ពិធីបិទសន្និបាត លទ្ធផលការងារពីរឆ្នាំកន្លះ (ខែកញ្ញា ឆ្នាំ២០១៣ ដល់ខែមីនា ឆ្នាំ២០១៦) និងទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងមុខងារសាធារណៈ
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, សិក្ខាសាលា បង្ហោះដោយ៖ ADMIN-MCS កាលបរិច្ឆេទ៖ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត លទ្ធផលការងារពីរឆ្នាំកន្លះ (ខែកញ្ញា ឆ្នាំ២០១៣ ដល់ខែមីនា ឆ្នាំ២០១៦) និងទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងមុខងារសាធារណៈ ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ សមាជិក សមាជិការ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ប្រធានមន្ទីររាជធានី ខេត្ត និងមន្ត្រីរាជការ របស់ក្រសួងមុខងារសាធារណៈ និងតំណាងក្រសួងពាក់ព័ន្ធ យ៉ាងច្រើនកុះករ។
ឯកសារយោង៖