កិច្ចប្រជុំក្រុមការងារបច្ចេកទេសសម្រាប់ការងារកំណែទម្រង់រដ្ឋបាលសាធារណៈ (PAR TWG)


កាលពីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ នៅសាលប្រជុំទីស្តីការគណៈរដ្ឋមន្ត្រី មានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសសម្រាប់កំណែទម្រង់រដ្ឋបាលសាធារណៈ (PAR TWG) ក្រោមអធិបតីភាពឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងលោកស្រី Birgit Strube លេខាទី១នៃស្ថានទូតអាល្លីម៉ង់ប្រចាំនៅកម្ពុជាជាសហប្រធាននៃកិច្ចប្រជុំ។


កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់សមាជិក សមាជិការ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ, តំណាងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM), តំណាងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា(CDC), និងដៃគូអភិវឌ្ឍន៍ដែលមកពីតំណាuង ស្ថានទូតអាល្លឺម៉ង់, ADB, EU, GIZ, IMF, JICA, UNDP, UNICEF, USAID, World Bank and NGO Education Partnership and Cooperation Committee for Cambodia (CCC) សរុបចំនួន៦៦រូប។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីបង្ហាញជូនដោយសង្ខេបដល់ដៃគូរអភិវឌ្ឍនូវរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៥ស្តីពីការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨ ទិសដៅការងារអាទិភាពសម្រាប់ឆ្នាំ២០១៦ និងសំណើសូចនាករតាមដានត្រួតពិនិត្យរួមថ្មី(JMIs) ២០១៦-២០១៧។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១