កិច្ច​ប្រជុំ​ពិ​គ្រោះ​យោ​បល់​ស្តី​ពី​វិស័យ​មុខ​ងារ​សា​ធារណៈ កម្ពុជា-ថៃ


រាជធានីភ្នំពេញ៖ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍ ទី​១០ ខែ​មីនា ឆ្នាំ​២០១៦ នៅ​សាលប្រជុំទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី អគ្គ​នាយក​ដ្ឋាន​គោល​នយោបាយ​មុខងារ​សាធារណៈ នៃ​ក្រសួង​មុខ​ងារ​សាធារណៈ ដឹក​នាំ​ដោយ ឯក​ឧត្តម គង់ សុភី អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​គោល​នយោបាយ​មុខ​ងារ​សាធារណៈ និង​ជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានបើកកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយគណៈប្រតិភូ តំណាងគណៈកម្មការ មុខងារសាធារណៈ នៃព្រះរាជាណាចក្រថៃ លើប្រធានបទស្តីពី “ វិស័យមុខងារសាធារណៈ ” នៃប្រទេសទាំងពីរ កម្ពុជា-ថៃ


គោលដៅនៃកិច្ចពិភាក្សានេះគឺ ដើម្បីចែករំលែកបទពិសោធន៍ បញ្ហាប្រឈមនានា នឹងផ្តល់ជាគន្លឹះកិច្ចការសំខាន់ៗ សំដៅឆ្ពោះទៅបម្រើប្រយោជន៍ប្រជាជន អោយកាន់តែល្អប្រសើរឡើង ការអភិវឌ្ឍន៍សមត្ថភាពមន្រ្តីរាជការ តម្រូវអោយមាន ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវាសាធារណៈ តាមរយៈកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ ជាមូលដ្ឋាន។


សមាសភាពចូលរួមពិភាក្សាពិគ្រោះយោបល់នេះរួមមាន៖ ថ្នាក់ដឹកនាំចាប់ពីប្រធាននាយកដ្ឋានឡើង នៃអគ្គនាយកដ្ឋាន គោលនយោបាយមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១