សិក្ខាសាលាពិគ្រោះយោបល់អន្តរក្រសួង ស្តីពី “ការរៀបចំប្រព័ន្ធគ្រប់គ្រងគុណផលសម្រាប់វិស័យមុខងារសាធារណៈ”

 

 

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែកក្តដា ឆ្នាំ២០១៥ វេលាម៉ោង ០៨ និង០០ នាទីព្រឹក នៅសណ្ឋាគារសាន់វេ ក្រសួងមុខងារសាធារណៈ បានបើកអង្គសិក្ខាសាលាពិគ្រោះយោបល់អន្តរក្រសួង ស្តីពី “ការរៀបចំ ប្រព័ន្ធគ្រប់គ្រងគុណផលសម្រាប់វិស័យមុខងារសាធារណៈ” ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ  ក្រោមការគាំទ្រ ផ្នែកហិរញ្ញវត្ថុពីអង្គការGIZ។  អង្គសិក្ខាសាលានេះមានរយៈពេល ២ ថ្ងៃ គឺ ថ្ងៃទី ១៦-១៧ ខែកក្តដា ឆ្នាំ២០១៥ ដើម្បីចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈម ព្រមទាំងប្រមូលធាតុចូលពីសំណាក់អ្នកពាក់ព័ន្ធ ជាពិសេសមន្ត្រីជំនាញ និងមន្ត្រីទទួលបន្ទុក ការងារបុគ្គលិក ឬធនធានមនុស្សនៃនាយកដ្ឋានគ្រប់គ្រងបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួង ស្ថាប័ន ចំនួន ២៩។ សំដៅឆ្ពោះទៅបង្កើតគោលការណ៍ណែនាំស្តីពីការប្រព័ន្ធ គ្រប់គ្រងគុណផល ដែលនឹងដាក់អោយអនុវត្តទាំងស្ថាប័នថ្នាក់ជាតិ ទាំងស្ថាប័នថ្នាក់ក្រោមជាតិ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | កែប្រែចុងក្រោយ ថ្ងៃអង្គារ ទី០១ ខែមិនា ឆ្នាំ២០១៦