ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដមសន្តិបណ្ឌិត ឌុល គឿន សមាជិកសភាតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល


(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានដឹកនាំប្រតិភូក្រសួងមុខងារ សាធារណ: អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម សន្តិបណ្ឌិត ឌុល គឿន សមាជិកសភា តំណាងរាស្ត្រ មណ្ឌល ខេត្តកណ្ដាល ដែលបានទទួល មរណភាពកាលពីថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១