ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈអញ្ជើញដឹកនាំកិច្ចប្រជុំអនឡាញ ដើម្បីពិនិត្យសេចក្តីព្រាងចុងក្រោយនៃប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនាយកដ្ឋាន និងអង្គភាព នៃអគ្គនាយកដ្ឋាន និងអគ្គាធិការដ្ឋាន នៃក្រសួងមុខងារសាធារណៈ


(រាជធានីភ្នំពេញ)៖កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំរួមតាមប្រព័ន្ធអនឡាញ ដើម្បីពិនិត្យសេចក្តីព្រាងចុងក្រោយនៃប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនាយកដ្ឋាន និងអង្គភាព នៃអគ្គនាយកដ្ឋាន និងអគ្គាធិការដ្ឋាន ក្រសួងមុខងារសាធារណៈ មានអ្នកចូលរួមប្រមាណជាង៣០០នាក់ ដែលជារដ្ឋលេខាធិការរហូតដល់មន្រ្តីជំនាញនៃគ្រប់អង្គភាពក្រោមឱវាទនៅទីស្តីការក្រសួង។


កិច្ចប្រជុំមានការចូលរួមមតិយោបល់យ៉ាងផុសផុល និងទទួលបានធាតុចូលសំខាន់ៗជាច្រើន ដើម្បីធ្វើការកែលម្អសេចក្តីព្រាងនេះបន្ថែមឱ្យកាន់តែប្រសើរ សំដៅឈានទៅបញ្ចប់ការតាក់តែង និងចុះហត្ថលេខាដាក់ឱ្យអនុវត្តជាផ្លូវការនាពេលខាងមុខ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១