អំឡុងពេលធ្វើដំណើរចុះទៅមូលដ្ឋាន ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួង
មុខងារសាធារណៈ បានឆ្លៀតឱកាសចូលសាកសួរសុខទុក្ខអ្នកជំងឺ ក្នុង
មន្ទីរពេទ្យបង្អែកស្រុកបាភ្នំ និងលោកយាយ លោកតា ចាស់ជរា ក្នុងឃុំ
ឈើកាច់និងឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង


(បាភ្នំ-ព្រៃវែង)៖ នារសៀលថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងដំណើរចុះទៅមូលដ្ឋានខេត្តក្រចេះ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារមូលដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែង បានឆ្លៀតឱកាសចូលសាកសួរសុខទុក្ខបងប្អូនអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាភ្នំ និងលោកយាយ លោកតាចាស់ជរា ក្នុងឃុំឈើកាច់និងឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់ជូនបងប្អូនអ្នកជំងឺចំនួន៤៧ នាក់ និងលោកយាយ លោកតាចាស់ ជរា ចំនួន៤៧ នាក់ ដោយម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល និងភួយចំនួនមួយ ដើម្បីប្រើប្រាស់ក្នុងរដូវរងា ព្រមទាំងបានផ្តល់ថវិកាមួយចំនួនជូនដល់ក្រុមគ្រូពេទ្យផងដែរ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១