កម្មវិធីសូត្រមន្តបុណ្យកឋិនទាន ដើម្បីដង្ហែទៅកាន់វត្តទាំង១៧៧
ក្នុងខេត្តក្រចេះ


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទីពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជួយខេត្តក្រចេះ រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បានរៀបចំពិធីសូត្រមន្តបុណ្យកឋិនទាន ដើម្បីដង្ហែទៅកាន់វត្តទាំង១៧៧ ក្នុងខេត្តក្រចេះ ដែលពិធីនេះត្រូវបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តក្រចេះ ក៏បានរៀបចំពិធីសូត្រមន្តនៅថ្ងៃខែឆ្នាំដដែលនៅសាលាខេត្តក្រចេះផងដែរ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១