ឯកឧត្តមយក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ:ដឹកនាំគណ:ប្រតិភូក្រសួង
ដាក់កម្រងផ្ការំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ និងគោរពព្រះវិញ្ញាណក្ខន្ធ
ព្រះករុណា ព្រះបរមរតនកោដ្ឋ


(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ៤កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ: អញ្ជើញ ដឹកនាំគណ:ប្រតិភូក្រសួងមុខងារសាធារណ: ដាក់កម្រងផ្ការំលឹកខួបអនុស្សាវរីយ៍លើកទី ៦៨ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២១) នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា នៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរូប ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១