កិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ខេត្តព្រៃវែង និងលើកទិសដៅអភិវឌ្ឍន៍ឃុំ សង្កាត់ឆ្នាំ២០២២-២០២៧


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ (Zoom) ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងលើកទិសដៅអនុវត្តការងារបន្ត ព្រមទាំងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ឆ្នាំ២០២២-២០២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង។


នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ព្រុំ សុខា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារស្រុកបាភ្នំ រួមដោយឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាប្រធានក្រុមការងារឃុំទាំង៩ ក៏បានអញ្ជើញចូលរួមផងដែរ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១