ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ ចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តអង្គតាម៉ិញ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គាធិការ ព្រមទាំងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តអង្គតាម៉ិញ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


ពិធីនេះក៏មានការចូលរួមពីសំណាក់ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ មន្ត្រីរាជការសាលាខណ្ឌ ចៅសង្កាត់ ប្រជាពលរដ្ឋ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយប្រកបដោយសេចក្តីជ្រះថ្លារៀងៗខ្លួន។


នៅក្នុងឱកាសនោះ ឯកឧត្តម ព្រុំ សុខា ក៏បានពាំនាំនូវគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ រួមទាំងបច្ច័យមួយចំនួនជូនដល់គណៈកម្មការវត្តអង្គតាម៉ិញ ដើម្បីទុកប្រើប្រាស់ក្នុងវត្តផងដែរ។


ពិធីបុណ្យកាន់បិណ្ឌ មានអត្ថន័យក្នុងព្រះពុទ្ធសាសនា គឺជាពិធីបុណ្យឧទ្ទិសដល់បុព្វការីជនដែលបានចែកឋានទៅហើយ ប៉ុន្តែមិនដឹងទៅកើតជាអ្វី។ ពិធីបុណ្យនេះក៏ធ្វើឡើង ដើម្បីទំនុកបម្រុងដល់ព្រះសង្ឃគង់ចាំព្រះវស្សា ដែលមិនអាចចេញទៅនិមន្តបិណ្ឌបាតនៅខាងក្រៅបាន។ ការប្រារព្ធពិធីបុណ្យកាន់បិណ្ឌនឹងត្រូវធ្វើឡើង ចាប់ពីថ្ងៃ០១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១