សិក្ខា​សាលា​ថ្នាក់​តំបន់ ស្តី​ពី ការ​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ជាតិ​កំណែ​ទម្រង់​រដ្ឋ​បាល​សាធារណៈ ២០១៥-២០១៨


រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ០៨ និង៣០ នាទីព្រឹក នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រសួងមុខងារសាធារណៈបានបើកអង្គសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការផ្សព្វផ្សាយកម្មវិធីកំណែទម្រង់ រដ្ឋបាលសាធារណៈ ២០១៥-២០១៨” ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)។ អង្គសិក្ខាសាលានេះ មានរយៈពេល ១ ថ្ងៃពេញ ដើម្បីផ្សព្វផ្សាយ កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ សំដៅឆ្ពោះទៅ អនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ អោយមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើប្រយោជន៍ប្រជាជន អោយកាន់តែល្អប្រសើរឡើង និងជំនឿទុកចិត្តខ្ពស់ក្នុងការផ្តល់សេវាសាធារណៈ។


សមាសភាពចូលរួមមាន៖ សមាជិកគណៈកម្មាធិការកំណែទម្រង់រដ្ឋបាលសាធារណៈ  តំណាងNCDD តំណាងPFM  អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមប្រឹក្សារាជធានី នាយករដ្ឋបាល នាយកទីចាត់ការ ធនធានមនុស្ស អភិបាលគ្រប់ខណ្ឌ ប្រធានសាខាពន្ធដារាជធានី ប្រធានរតនាគាររាជធានី ស្នងការនគរបាលរាជធានី មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ប្រធានតុលាការរាជធានី ប្រធានជនផលរាជធានី ប្រធានមន្ទីរជំនាញ ទាំង២៣ ក្នុងរាជធានី រដ្ឋាករទឹកស្វ័យតរាជធានី អគ្គិសនីកម្ពុជា អាជ្ញាធរសវនកម្មជាតិ អគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋាននៃព្រឹទ្ធសភា អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា តំណាងសកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញ និងតំណាងGIZ សរុបចំនួន ២៦៧ នាក់។


ឯកសារយោង៖

១.កម្មវិធីសិក្ខាសាលាថ្នាក់តំបន់ស្តីពី “ការផ្សព្វផ្សាយកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨”

២.សុន្ទរកថាបើកសិក្ខាសាលាដោយឯកឧត្តម កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

៣.បទបង្ហាញស្តីពី“ការជំរុញការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥​-២០១៨” ដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខា​​ធិការ​ក្រសួង​មុខងារសាធារណៈ

៤.បទអន្តរាគមន៍ ស្តីពី “ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនិងការផ្សារ​ភ្ជាប់គ្នារ​វាង​សកម្មភាពកែទម្រង់ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នានិងគាំទ្រគ្នា​ទៅ​វិញ​ទៅមក”  ដោយឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការ ក្រសួងសួងមហាផ្ទៃ

៥.បទអន្តរាគមន៍ស្តីពី“ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិង​ការផ្សារ​ភ្ជាប់​គ្នារវាង​សកម្មភាព​​​​​​កែទម្រង់​ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នានិងគាំទ្រគ្នាទៅវិញទៅមក” ដោយ​ឯកឧត្តម យ៉េត វីណែល ​អគ្គលេខាធិការរង​​​នៃ​អគ្គលេខា​​ធិការ​ដ្ឋាន​គណៈ​កម្មាធិការ​​​​ដឹកនាំ​ការ​ងារ​​​​​​កែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុ