សេចក្ដីជូនដំណឹង សី្ដពីការជ្រើសរើសអនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យសម្រាប់អង្គភាពចំណុះក្រសួង

អត្ថបទសង្ខេប៖


សេចក្ដីជូនដំណឹងលេខ ៣១៣៤ មស.សជណ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងមុខងារសាធារណៈ សូមជម្រាបជូន ប្រធានអង្គភាពនានាចំណុះក្រសួង និងមន្ត្រីរាជការទាំងអស់ នៃក្រសួងមុខងារសាធារណៈ មេត្តាជ្រាបថា អនុវត្តតាមអនុក្រឹត្យលេខ ១៣៤ អនក្រ.បក ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ស្ដីពីការកែសម្រួលរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់អង្គភាពចំណុះក្រសួងមុខងារសាធារណៈ ក្រសួងនឹងដំណើរការពិនិត្យវាយតម្លៃតាមបែបគុណាធិបតេយ្យ ដើម្បីជ្រើសរើសមន្ត្រី ដែលមានលក្ខណៈសម្បត្តិសមស្របឱ្យទទួលមុខតំណែងទំនេរជាអនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យក្នុងរចនាសម្ព័ន្ធដែលបានកែសម្រួល។

លេខលិខិត៖ ៣១៣៤ មស.សជណ

កាលបរិច្ឆេទ៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១


ទាញយកឯកសារ៖ PDF File: ទាញយក | Download 143 KB

ចំនួនអ្នកទស្សនា៖​ 2722 Views

ត្រទ្បប់ក្រោយ៖

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១