ឯកឧត្តម រឿង រដ្ឋា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសិកា ជិន ជ្រា


ខេត្តកណ្ដាល៖ នារសៀលថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម រឿង រដ្ឋា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសិកា ជិន ជ្រា ដែលត្រូវជាម្ដាយបង្កើតរបស់លោកស្រី តន់ វ៉ាន់ស្រៀន អនុប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ដែលបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ១២រោច ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ ស្ថិតនៅវត្តភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្ដាល។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១