ឯកឧត្តម ហង្ស ឆាំឆាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធ ឧបាសក ស៊ន បូ


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ហង្ស ឆាំឆាន រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម លោកជំទាវ លោក លោកស្រីជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ព្រមទាំងមន្ត្រីរាជការមួយចំនួន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឧបាសក ស៊ន បូ ដែលត្រូវជាឪពុកបង្កើត លោក ស៊ន សុឃន ប្រធាននាយកដ្ឋានត្រួតពិនិត្យរដ្ឋបាល និងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១