ឯកឧត្ដមប្រធានក្រុមការងារស្រុកបាភ្នំចុះសួរសុខទុក្ខលោកយាយចាស់ៗជួបការលំបាក ក្នុងឱកាសទិវានារីអន្តរជាតិ ៨ មីនា


ខេត្តព្រៃវែង៖ ដើម្បីចូលរួមអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា កាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្ដមប្រធានក្រុមការងារស្រុកបាភ្នំដឹកនាំដោយឯកឧត្ដម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងារស្រុកបាភ្នំរួមជាមួយលោកជំទាវ គង់ សាឡន តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រីជាប្រធាន អនុប្រធានក្រុមការងារឃុំ ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងមន្រ្តីមូលដ្ឋានភូមិឃុំ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខលោកយាយ លោកតា ចាស់ៗ សរុបចំនួន៧០នាក់ មកពីឃុំធាយ ឃុំឈើកាច់ និងឃុំជើងភ្នំ។


ពួកគាត់ទាំងអស់នេះកំពុងជួបការលំបាកក្នុងជីវភាព ម្យ៉ាងអាស្រ័យដោយត្រូវប្រឈមនឹងផលវិបាកនៃជំងឺកូវីដ-១៩ និងម្យ៉ាងទៀតត្រូវទទួលបន្ទុកចិញ្ចឹមបីបាច់ថែរក្សាចៅតូចៗ ដែលឳពុកម្តាយពួកគេត្រូវធ្វើចំណាកស្រុកទៅធ្វើការនៅទីឆ្ងាយ។


នៅក្នុងឱកាសនោះ ឯកឧត្ដមប្រធានក្រុមការងារស្រុក បានពាំនាំនូវអំណោយជាសំលៀកបំពាក់ និងថវិកាមួយចំនួន ជូនពួកគាត់ផងដែរ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១