ពិធីប្រគល់-ទទួលម៉ាស និងជែលអាល់កុល ជូនដល់ក្រសួងមុខងារសាធារណៈ


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នេះ នៅទីស្តីការក្រសួងមុខងារសាធារណៈ ម៉ាសចំនួន ១៥,០០០ និងជែលអាល់កុលលាងដៃចំនួន២៤ដប ត្រូវបានប្រគល់ជូនដល់ក្រសួងមុខងារសាធារណៈ ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ ស្របពេលកម្ពុជាកំពុងប្រឈមមុខនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។


ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ឯកឧត្តម ឌុច ដារិន្ទ ទីប្រឹក្សាក្រសួងមុខងារសាធារណៈ និងសហការីបានអញ្ជើញចូលរួមក្នុងពិធីទទួលម៉ាស និងជែលអាល់កុលដែលបានប្រគល់ជូនដោយលោក ឃៀង ឃន ប្រធានផ្នែកលក់ជាតំណាងក្រុមហ៊ុន Huawei Technologies (Cambodia) Co., LTD។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រសួងមុខងារសាធារណៈបានប្រគល់លិខិតថ្លែងអំណរគុណ និងបានកោតសរសើរចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់ក្រុមហ៊ុន Huawei ដែលបានបង្ហាញឱ្យឃើញនូវ ស្មារតីសាមគ្គីភាពនិងការយកចិត្តទុកដាក់ដល់មន្រ្តីរាជការក្រសួងមុខងារសាធារណៈ ក៏ដូចជាប្រជាជនកម្ពុជាស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា និងពិភពលោក កំពុងប្រយុទ្ធ ប្រឆាំងជាមួយនឹងជម្ងឺកូវីដ-១៩។


ឆ្លៀតក្នុងឱកាសនេះដែរ ក្រសួងមុខងារសាធារណៈបានប្រគល់លិខិតថ្លែងអំណរគុណ និងបានកោតសរសើរចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់ក្រុមហ៊ុន Huawei ដែលបានបង្ហាញឱ្យឃើញនូវ ស្មារតីសាមគ្គីភាពនិងការយកចិត្តទុកដាក់ដល់មន្រ្តីរាជការក្រសួងមុខងារសាធារណៈ ក៏ដូចជាប្រជាជនកម្ពុជាស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា និងពិភពលោក កំពុងប្រយុទ្ធ ប្រឆាំងជាមួយនឹងជម្ងឺកូវីដ-១៩។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១