ពិធីបើកវគ្គសិស្សមន្ត្រីក្រមការជំនាន់ទី៩ នៃសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គសិស្សមន្ត្រីក្រមការជំនាន់ទី៩ នៃសាលាភូមិន្ទរដ្ឋបាល។


កិច្ចប្រជុំនេះដែលធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនស្រុកឆ្លូង ដឹកនាំដោយឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំក្រសួង ស្ថាប័ននៅថ្នាក់ជាតិ ដែលជាប្រធាន អនុប្រធាន សមាជិកក្រុមការងារស្រុក ក្រុងទាំងអស់ក្នុងខេត្ត ឯកឧត្តមអភិបាល អភិបាលរង និងមន្ត្រីខេត្ត អភិបាល អភិបាលរងស្រុក ព្រមទាំង​ លោក លោកស្រីជាប្រធាន និងសមាជិកគណបក្សឃុំ ប្រធាន និងអនុប្រធានសាខាបក្សភូមិទាំង២៩ សរុបអ្នកចូលរួមមានចំនួន ២១៨នាក់។


ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះផងដែរ លោក ទេព កុសល ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលដំបូង នៃសាលាភូមិន្ទរដ្ឋបាល បានអាននូវរបាយការណ៍សង្ខេបជូនអង្គកម្មវិធីដូចខាងក្រោម៖


សាលាភូមិន្ទរដ្ឋបាល បានធ្វើការជ្រើសរើសសិស្សមន្ត្រីក្រមការជំនាន់ទី៩ ដោយបានចាប់ផ្ដើមធ្វើការទទួលពាក្យពីថ្ងៃទី៧ ខែសីហា និងឈប់ទទួលពាក្យនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ជាថ្ងៃផុតកំណត់។ ក្នុងរយៈពេលទទួលពាក្យនេះ សាលាភូមិន្ទរដ្ឋបាល ទទួលបេក្ខជនដែលបានដាក់ពាក្យសរុបចំនួន ១៣៥០អង្គ/នាក់(ស្រី៦៣១នាក់) ក្នុងនោះ ព្រះសង្ឃចំនួន ៧៤អង្គ មន្ត្រីរាជការចំនួន ៦៣នាក់។


ដោយសារបញ្ហាជំងឺ COVID-19 បានរីករាលដាលក្នុងសហគមន៍ ២៨ វិច្ឆិកា ២០២០ បានធ្វើឱ្យការប្រឡងប្រជែងសិស្សមន្ត្រីក្រមការលើកទី៩ ធ្វើការលើកពេលប្រឡង។ បន្ទាប់ពីការបិទបញ្ចប់ការរីករាលដាលក្នុងសហគមន៍ ២៨ វិច្ឆិកា ២០២០ សាលាភូមិន្ទរដ្ឋបាលបានរៀបចំការប្រឡង សិស្សមន្ត្រីក្រមការលើកទី៩ សម្រាប់វិញ្ញាសាសរសេរលើកទី១ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ហើយបានប្រកាសលទ្ធផលនៃការប្រឡងនេះនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដោយទទួលបានបេក្ខជនចំនួន ២៤០នាក់(ស្រីចំនួន ៧៣នាក់) ដើម្បីយកមកធ្វើការប្រឡងប្រជែងលើកទី២ បន្តទៅទៀត។


ចំពោះការប្រឡងប្រជែងនេះ សាលាភូមិន្ទរដ្ឋបាល បានខិតខំពិចារណាយ៉ាងល្អិតល្អន់ជាទីបំផុត ដើម្បីរៀបចំការប្រឡងនេះប្រកបដោយតម្លាភាព និងភាពជឿទុកចិត្តពីសំណាក់បេក្ខជន ព្រមទាំងធ្វើយ៉ាងណា គោរពឱ្យបានទៅតាមវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការការពារជំងឺកូវីដ-១៩។


ចំពោះការប្រឡងប្រជែងលើកទី២ គឺបានប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ហើយបានប្រកាសលទ្ធផលជាប់ជាស្ថាពរ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ដោយទទួលបានសិស្សមន្ត្រីក្រមការជំនាន់ទី៩ ចំនួន ១២២អង្គ/នាក់(ស្រីចំនួន ៤៣នាក់) ក្នុងនោះមានព្រះសង្ឃចំនួន ៨អង្គ មន្ត្រីរាជការចំនួន ៨នាក់ ផងដែរ។

ព័ត៌មានទាក់ទង