ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ថ្លែងសុន្ទរកថាបើកសិក្ខាសាលាស្តីពី “ការអភិវឌ្ឍភាពជាអ្នកដឹកនាំ ដើម្បីការកែទម្រង់” (Virtual Conference on Developing Leadership for Reform)


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ថ្លែងសុន្ទរកថាបើកសិក្ខាសាលាស្តីពី “ការអភិវឌ្ឍភាពជាអ្នកដឹកនាំ ដើម្បីការកែទម្រង់” (Virtual Conference on Developing Leadership for Reform) សហការរៀបចំដោយសាលាភូមិន្ទរដ្ឋបាល និងវិទ្យាស្ថានមុខងារសាធារណៈសឹង្ហបុរី ដោយមានការគាំទ្រពីក្រសួងមុខងារសាធារណៈ ស្ថានទូតសឹង្ហបុរីប្រចាំកម្ពុជា និងមូលនិធិ Temasek អន្តរជាតិ។


សិក្ខាសាលានេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ២៧ ដល់ ២៨ ខែមករា ឆ្នាំ២០២១ ដោយមានការចូលរួមពីសិក្ខាកាមជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត អភិបាល អភិបាលរងរាជធានីខេត្ត សរុបប្រមាណ ១០០ នាក់ ក្នុងគោលបំណងចែករំលែកទស្សនាទាន បទពិសោធន៍ និងការអនុវត្តការងារពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំ តាមរយៈវាគ្មិនដែលជាអ្នកជំនាញមកពីប្រទេសសិង្ហបុរី និងផ្តល់ជាវេទិកាមួយសម្រាប់ការចែករំលែកបទពិសោធន៍ដែលសិក្ខាកាមទទួលបានពីវគ្គបណ្តុះបណ្តាលកន្លងមក។