ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ: បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី “ការពង្រឹងនិងអភិវឌ្ឍន៍សមត្ថភាពមន្រ្តីគ្រប់គ្រងវិស័យមុខងារសាធារណ:”


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅសហសាលនៃសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ: បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី “ការពង្រឹងនិងអភិវឌ្ឍន៍សមត្ថភាពមន្រ្តីគ្រប់គ្រងវិស័យមុខងារសាធារណ:” និងបានធ្វើបទបង្ហាញស្តីពី “ភាពជាអ្នកដឹកនាំក្នុងរដ្ឋបាលសាធារណ:” ជូនថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គាធិការ អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរមុខងារសាធារណ: និងមន្ត្រីរបស់ក្រសួង សរុបជិត ២០០នាក់។