ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ: បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារ និងប្រកាសសមាសភាពតំណាងក្រសួងមុខងារសាធារណ:ចូលរួមក្នុងគណ:កម្មការប្រឡងជ្រើសរើសមន្រ្តីក្របខ័ណ្ឌរដ្ឋនៅតាមក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិ


រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅសាលាភូមិន្ទរដ្ឋបាល ក្រសួងមុខងារសាធារណ: បានរៀបចំកិច្ចប្រជុំការងារ និងប្រកាសសមាសភាពតំណាងក្រសួងមុខងារសាធារណ:ចូលរួមក្នុងគណ:កម្មការប្រឡងជ្រើសរើសមន្រ្តីក្របខ័ណ្ឌរដ្ឋនៅតាមក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិ។


កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ: ដោយមានការចូលរួមពី ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ មន្រ្តីជំនាញ និងប្រធានមន្ទីរមុខងារសាធារណ: រាជធានីខេត្ត។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១