ឯកឧត្ដមរដ្ឋមន្ត្រី ព្រុំ សុខា អញ្ជើញគោរពវិញ្ញាណក្ខន្ធឧបាសិកា ឈន ម៉ាលី


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អមដំណើរដោយឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធឧបាសិកា ឈន ម៉ាលី ត្រូវជាម្ដាយបង្កើត របស់ឯកឧត្ដម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ នៅគេហដ្ឋាននៃសព នៅភូមិចំរើនផល២ សង្កាត់បឹងទំពុន១ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១