ជំនួបពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈជាមួយលោកជំទាវឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, ព័ត៌មានរដ្ឋមន្ត្រី បង្ហោះដោយ៖ Sek Layhong កាលបរិច្ឆេទ៖ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០
រាជធានីភ្នំពេញ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃសុក្រ ១៣រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា នៅទីស្តីការក្រសួង។ កិច្ចពិភាក្សានេះផ្តោតជាសំខាន់លើការស្វែងរកចំណុចចាប់ផ្តើម ដើម្បីឱ្យមានទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើវិស័យមុខងារសាធារណៈរវាងប្រទេសទាំងពីរ។
ជាចុងក្រោយ ភាគីទាំងពីរប្តេជ្ញាបង្កើនលទ្ធភាពនៃកិច្ចសហការក្នុងការកសាងអភិវឌ្ឍសមត្ថភាពធនធានមនុស្សជាមន្ត្រីរាជការ សំដៅរួមចំណែកដល់ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងប្រជាជនប្រទេសទាំងពីរ កម្ពុជា-អង់គ្លេស។