ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់រៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ACCSM និង ACCSM+3 និងកិច្ចប្រជុំមុខងារសាធារណៈអាស៊ាន និងអាស៊ានបូក៣ លើកទី២០


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១០រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់រៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ACCSM និង ACCSM+3 និងកិច្ចប្រជុំមុខងារសាធារណៈអាស៊ាន និងអាស៊ានបូក៣ លើកទី២០។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង នាយកសាលាភូមិន្ទរដ្ឋបាល អគ្គនាយកគ្រប់គ្រងមុខងារសាធារណៈ អគ្គនាយកគោលនយោបាយមុខងារសាធារណៈ ព្រមទាំងមន្ត្រីរាជការក្រសួងមុខងារសាធារណៈជាច្រើនរូបទៀត។