ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងសាធារណៈ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងមុខងារសាធារណ:


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃច័ន្ទ ២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមុខងារសាធារណៈ ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ និងមន្រ្តីជំនាញ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតពិនិត្យលទ្ធផលការងារឆ្នាំ២០២០ និងលេីកទិសដៅការងារ ឆ្នាំ២០២១ របស់ ក្រសួង មុខងារសាធារណ:។