ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមពិធីបុណ្យកឋិនទានសាមគ្គីវត្តវិហារធំសសរ១០០ នៅស្រុកសំបូរ


ខេត្តក្រចេះ៖ កាលពីព្រឹកថ្ងៃចន្ទ ១០កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសំបូរ លោកជំទាវ ត្រឹង ថាវី អ្នកតំណាង រាស្រ្ត ខេត្តក្រចេះ លោកជំទាវ សៅ សុគន្ធារី រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ ជាអនុប្រធានក្រុមការងារចុះជួយស្រុកសំបូរ ព្រមទាំងក្រុមការងារថ្នាក់កណ្តាល ខេត្ត ស្រុក និងពុទ្ធបរស័ទ្ធចំណុះជើងវត្តជិតឆ្ងាយក្នុងស្រុកសំបូរ បានអញ្ជើញចូលរួមបុណ្យកឋិនទានសាមគ្គីវត្តវិហារធំសរសរ១០០ និងយកបរិវាបច្ច័យអង្គកឋិនទានសាមគ្គី ក្រសួងមុខងារសាធារណៈ និងសាលាខេត្តក្រចេះ ប្រគេនដល់វត្តទាំង៣៧ (បច្ច័យចំនួន ៧៤លានរៀល) នៅក្នុងស្រុកសំបូរ ។

អង្គកឋិនទានសាមគ្គីដង្ហែចូលក្នុងវត្តព្រះវិហារធំសរសរ១០០ ក៏ទទួលបានបច្ច័យបន្ថែមៈ ១-ក្រុមការងារថ្នាក់កណ្តាល ខេត្ត ស្រុក ២-កឋិនទាន ពុទ្ធបរិស័ទ ក្នុងស្រុកសំបូរ ៣-កឋិនទាន ពុទ្ធបរិស័ទ រាជធានី ភ្នំពេញ និងខេត្តកំពង់ចាម សរុបបច្ច័យចំនួន = ៤៧,០០០,០០០៛ និង២០០$ ទុកសម្រាប់កិច្ចការកសាងក្នុងវិស័យពុទ្ធចក្របន្តទៀត។

សូមឯកឧត្តម លោកជំទាវ លោកស្រី លោក ទទួល ផលបុណ្យតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។ សូមអគុណ.!

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១