ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា អញ្ជើញចូលរួមពិធីបុណ្យកឋិនទានដង្ហែទៅកាន់វត្តទាំង ១៧២ ក្នុងខេត្តក្រចេះ


រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និងជាប្រធានក្រុមការងារខេត្តក្រចេះ ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណ: បានអញ្ជើញចូលរួមពិធីនមស្សការព្រះរតនត្រ័យ និងចម្រើនព្រះបរិត្តក្នុងពិធីបុណ្យកឋិនទានដង្ហែទៅកាន់វត្តទាំង ១៧២ ក្នុងខេត្តក្រចេះ។