ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងាររបស់អគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាកិត្តិយសដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងាររបស់អគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គាធិការ អគ្គាធិការរង អធិការ និងមន្រ្តីជំនាញមួយចំនួន។