ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាសេចក្តីណែនាំស្តីពីគោលការណ៍បែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ

រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមុខងារសាធារណៈ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានអញ្ជើញជាកិត្តិយសដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាសេចក្តីណែនាំស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងមន្ត្រីជំនាញមួយចំនួន។