កម្ម​វិធី​ស្តី​ពី​ ការ​ចែក​រំលែក​ចំណេះ​ដឹង​ពាក់​ព័ន្ធ​នឹង​វិស័យ​មុខ​ងារ​សា​ធារណៈ


     រាជធានីភ្នំពេញ (សាលាភូមិន្ទរដ្ឋបាល)៖ ថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង ០៨ និង០០ នាទីព្រឹក នៅសាលាភូមិន្ទរដ្ឋបាល អគ្គនាយកដ្ឋានគោលនយោបាយមុខងាសាធារណៈ នៃក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋាន នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានរៀបចំកម្មវិធីស្តីពី “ការចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងវិស័យ មុខងារសាធារណៈ” ក្រោមការដឹកនាំនិងសម្របសម្រួលដោយ ឯកឧត្តម ឆាយ ឆត្រាវុធ អគ្គលេខាធិការរង នៃអគ្គនាយកដ្ឋាន គោលនយោបាយមុខងារសាធារណៈ  ។ កម្មវិធីចែករំលែកចំណេះដឹងនេះ មានរយៈពេល ៤ ថ្ងៃ ដើម្បី​ចែករំលែកចំណេះដឹង និង បញ្ហាប្រឈម ព្រមទាំងប្រមូលធាតុចូលពី​សំណាក់​​​មន្រ្តីរាជការ នៃក្រសួងមុខងារសាធារណៈ ដែលបាននិងកំពុងបម្រើការងារប្រចាំថ្ងៃ ក្នុងវិស័យមុខងារសាធារណៈ ក៏ដូចជាផ្តល់បទពិសោធន៍នានា ដែលបានមកពីការចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗទាំងក្នុងប្រទេស ទាំងក្រៅប្រទេស នាពេលកន្លងមក។ សំដៅឆ្ពោះទៅបម្រើប្រយោជន៍ប្រជាជន អោយកាន់តែល្អប្រសើរឡើង តាមរយៈ ការអភិវឌ្ឍន៍សមត្ថភាពមន្រ្តីរាជការស៊ីវិល និងជំនឿទុកចិត្តក្នុងការផ្តល់សេវាសាធារណៈ។

     សមាសភាពចូលរួមមាន៖  មន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ សរុបចំនួន ៦៥នាក់ (សិក្ខាកាម៥០នាក់ វាគ្មិន៧នាក់ អ្នកសម្របសម្រួលនិងលេខាធិការ៨នាក់) ។