ឯកឧត្តម ព្រុំ សុខា និងក្រុមញាតិគ្រួសារ អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១០ នៅវត្តក្តីកណ្តាល សង្កាត់កំពង់លាវ ក្រុងព្រៃវែង

ខេត្តព្រៃវែង៖ កាលពីព្រឹកថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងក្រុមញាតិគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សាលាខេត្តព្រៃវែង មន្ទីរ អង្គភាពជុំវិញខេត្ត និងលោក លោកស្រីជាអនុប្រធាន និងសមាជិកក្រុមការងារស្រុកបាភ្នំ ខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១០ នៅវត្តក្តីកណ្តាល សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង យ៉ាងច្រើនកុះករ អធិកអធមដែលបានមកធ្វើបុណ្យរួមគ្នាចាប់មគ្គផលទៅតាមកំលាំងសទ្ធាជ្រះថ្លា ប្រកបដោយទឹកចិត្តសប្បាយរីករាយ។

សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន មាតា បិតា គ្រូឧបជ្ឈាយាចារ្យ ញាតិការទាំង ប្រាំពីរសន្តានដែលបានចែកឋានទៅកាន់បរលោក និងសូមវេមហាកុសលជូន ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ប្រជាពលរដ្ឋ ពុទ្ធ បរិស័ទ ក្នុងនិងក្រៅប្រទេសទាំងអស់ ទទួលបាននូវពុទ្ឋពរទាំងបួន ប្រការ គឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១