ឯកឧត្ដម យក់ ប៊ុនណា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងករណីសិក្សា ស្ដីពី ការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈ របស់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ចំណាត់ថ្នាក់លេខ១ ឆ្នាំ២០១៩

រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំសមាជិក សមាជិកា នៃក្រុមការងារករណីសិក្សា ប្រជុំពិភាក្សាលើសេចក្ដីព្រាងករណីសិក្សា ស្ដីពី ការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈ របស់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ចំណាត់ថ្នាក់លេខ១ ឆ្នាំ២០១៩ (វិទ្យាល័យ ពេជ្រ ចិន្ដា មន្ទីរពេទ្យខេត្តកំពង់ចាម មន្ទីរពេទ្យខេត្តកោះកុង និងមន្ទីរពេទ្យបង្អែកបាកាន ខេត្តពោធិ៍សាត់)។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១