ឯកឧត្តម វន សុវណ្ណារី អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណ: និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ក្រចេះ និងសហការី ចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តរដ្ឋបាលារាម ហៅវត្តបច្ឆា

ខេត្តក្រចេះ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ថ្ងៃសីល ត្រូវនឹង ថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម វន សុវណ្ណារី និង លោក ឈិន លាងយី ចៅសង្កាត់ក្រចេះ រដ្ឋបាលសង្កាត់ក្រចេះ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ប្រជាពលរដ្ឋ ពុទ្ឋបរិស័ទ ចំណុះជើងវត្តជិតឆ្ងាយ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌទី៨ តាមប្រពៃណីជាតិខ្មែរ ដែលស្ថិតនៅវត្តបច្ឆា សង្កាត់ក្រចេះ ខេត្តក្រចេះ យ៉ាងច្រើនកុះករ ពោរពេញដោយសេចក្តីជ្រះ ថ្លា និងរីករាយរៀងៗខ្លួន។ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន មាតា បីតា គ្រូឧបជ្ឈាយាចារ្យ ញាតិការទាំងប្រាំពីសណ្តាន ដែលបានចែកឋានទៅកាន់បរលោក និងសូមវេមហាកុសលជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ក្នុងនិងក្រៅប្រទេសទាំងអស់ សូមជៀសផុតទុក្ខទោសចង្រៃទាំងឡាយទាំងពួង ជាពិសេសមេរោគកូវីដ១៩ចង្រៃ និងទទួលបាននូវពុទ្ឋពរទាំងបួន ប្រការ គឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។

ក្រុមការងារចុះមូលដ្ឋានសង្កាត់ក្រចេះ និងរដ្ឋបាលសង្កាត់ក្រចេះ ព្រមទាំងប្រជាពលរដ្ឋ ពុទ្ធបរិស័ទជាច្រើននាក់ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកនូវ ទេយ្យទាន និងទេយ្យវត្ថុ គ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ ទៅវេរប្រគេន ព្រះសង្ឃ សរុបបច្ច័យចំនួន ៦,៦៦៦,៦០០រៀល​។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១