ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ រៀបចំពិធីសូត្រមន្តនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត (កាន់បិណ្ឌវេនទី១) នៅវត្តសិរីសោភា ហៅវត្តអង្គតាម៉ិញ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ហង្ស ឆាំឆាន ឯកឧត្តម ប៉ូល ពីឌូ លោកជំទាវ ឆាយ គឹមសុទ្ធី ឯកឧត្តម រឿង រដ្ឋា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រី និងឯកឧត្តម លោក លោកស្រី នាយកខុទ្ទកាល័យ អគ្គនាយក អគ្គនាយករង ព្រមទាំងមន្ត្រីរាជការក្រសួង បានអញ្ជើញចូលរួមពិធីសូត្រមន្ត នមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត (កាន់បិណ្ឌវេនទី១) នៅវត្តសិរីសោភា ហៅវត្តអង្គតាម៉ិញ។

លុះព្រឹកឡើង ត្រូវនឹងថ្ងៃព្រហស្បតិ៍ ខែឆ្នាំដដែល ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ នឹងអញ្ជើញចូលរួមពិធីរាប់បាត្រ និងវេរទេយ្យទានប្រគេនព្រះសង្ឃ ដារបង្សុកូល ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន និងញាតិការទាំងប្រាំពីរសន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១