សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការវាយតម្លៃលើតម្រូវការ និងការតម្រង់ទិស សម្រាប់ការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល


     រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បត្តិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង ០៨ និង០០ នាទីព្រឹក នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រសួង​មុខ​ងារ​សា​ធា​រណៈបាន​បើក​​​អង្គ​សិក្ខា​សា​លា​ពិគ្រោះ​យោបល់​ស្តី​ពី “ការវាយតម្លៃលើតម្រូវការ និងតម្រង់ទិសសម្រាប់ការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល” ក្រោមអធិតីភាព ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់ រដ្ឋបាលសាធារណៈ  ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីអង្គការGIZ (កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់)​។ អង្គសិក្ខា សាលានេះមានរយៈពេល ១ថ្ងៃ ពេញ ដើម្បី​ចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈម ព្រមទាំងប្រមូលធាតុចូលពី​សំណាក់​​​អ្នក​ពាក់ព័ន្ធ ជាពិសេសមន្ត្រីជំនាញ និងមន្ត្រីទទួលបន្ទុក ការងារបុគ្គលិក ឬធនធានមនុស្សនៃនាយកដ្ឋាន​គ្រប់គ្រង​បុគ្គលិកនិង​អភិវឌ្ឍន៍ធនធាន​មនុស្សនៃក្រសួង ស្ថាប័ន​​ ចំនួន ៣៧

     សមាសភាពចូលរួមមាន៖ តំណាងក្រសួង ស្ថាប័ន ចាប់ពីប្រធាននាយកដ្ឋានឬប្រធានអង្គភាពជំនាញ ដល់ រដ្ឋលេខាធិការឬថ្នាក់ដឹកនាំទទួលបន្ទុក ពាក់ព័ន្ធនឹងការងារបុគ្គលិកនិងធនធានមនុស្ស គណៈអភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត ថ្នាក់ដឹកនាំមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទូទាំងប្រទេស តំណាងសាកលវិទ្យាល័យជាតិ និងឯកជន សាស្ត្រាចារ្យសាលាភូមិន្ទរដ្ឋបាល ព្រមទាំងតំណាងអង្គការGIZ សរុបចំនួនប្រមាណ ២០៣នាក់ ក្នុងនោះជាស្រីចំនួន ២១នាក់។


ឯកសារយោង៖

១.កម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការវាយតម្លៃលើតម្រូវការ និងតម្រង់ទិសសម្រាប់ការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល”

២.សុន្ទរកថាស្វាគមន៍ដោយឯកឧត្តម យក់ ប៊ុនណា

៣.សុន្ទរកថាបើកសិក្ខាសាលាដោយឯកឧត្តម ពេជ្រ ប៊ុនធិន

៤.បទបង្ហាញពីស្តីពី ស្ថានភាពទូទៅនៃសាលាភូមិន្ទរដ្ឋបាល និងគោលការណ៍បណ្តុះបណ្តាល ដោយឯកឧត្តម សួន រ៉ានី

៥.បទបង្ហាញពីស្តីពី ទស្សនាទានបច្ចុប្បន្ន និងអនាគតនៃកិច្ចសហប្រតិបត្តិការរវាងសាលាភូមិន្ទរដ្ឋបាល និងក្រសួង ស្ថាប័ន រាជធានី ខេត្ត ដោយលោក ញ៉ែម វិច្ឆិកា

៦.បទបង្ហាញពីស្តីពី ទិដ្ឋភាពទូទៅនៃដំណើរការសិក្សា ដោយលោក ស៊ុង វិនទិ

៧.របាយការណ៍លទ្ធផលការពិភាក្សា

៨.សុន្ទរកថាបិទសិក្ខាសាលាដោយឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ