កិច្ចប្រជុំស្តីពីរបាយការណ៍រកឃើញបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១រោច ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅស្តីការក្រសួងមុខងារសាធារណៈ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីរបាយការណ៍រកឃើញបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដោយផ្តោតសំខាន់នូវបញ្ហាប្រឈមរួមមានជាអាទិ៍ (១) លិខិតបទដ្ឋានគតិយុត្ត និងការអនុវត្ត (២) ធនធានមនុស្ស (៣) ការគ្រប់គ្រងនិងភាពជាអ្នកដឹកនាំ (៤) ការប្រតិបត្តិការការងារបុគ្គលិក (៥) បរិស្ថានការងារ (៦) ប្រព័ន្ធវាយតម្លៃ (៧) ការលើកទឹកចិត្ត និងទណ្ឌកម្ម និង(៨) ការគ្រប់គ្រងវត្តមាន ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១