ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំក្រុមការងារចុះទៅពិនិត្យ សិក្សា សម្រង់ព័ត៌មានអំពីបញ្ហាប្រឈមនានាក្នុងការអនុវត្តសិទ្ធិអំណាចក្នុងការចាត់ចែងបុគ្គលិកតាមបែបវិមជ្ឈការរបស់រដ្ឋបាលស្រុកកោះសូទិន និងស្រុកកំពង់សៀម ខេត្តកំពង់ចាម


ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ សមាជិក គ.ជ.អ.ប. និងជាប្រធានក្រុមការងារកសាងសេចក្តីណែនាំលម្អិតលើគោលកាណ៍គ្រប់គ្រងបុគ្គលិករដ្ឋបាលថា្នក់ក្រោមជាតិ បានដឹកនាំក្រុមការងារ រួមមាន អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយករង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន បានចុះទៅពិនិត្យ សិក្សា សម្រង់ព័ត៌មានអំពីបញ្ហាប្រឈមនានាក្នុងការអនុវត្តសិទ្ធិអំណាចក្នុងការចាត់ចែងបុគ្គលិកតាមបែបវិមជ្ឈការរបស់រដ្ឋបាលស្រុកកោះសូទិន និងស្រុកកំពង់សៀម ខេត្តកំពង់ចាម លើការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថា្នក់ក្រោមជាតិ និងដោយមានការចូលរួមពីសំណាក់គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក នាយករដ្ឋបាល ការិយាល័យធនធានមនុស្ស និងការិយាល័យជំនាញនានាដែលទើបបានធ្វើសមាហរណកម្មទៅក្នុងរចនាសម្ព័ន្ធថ្មី ដើម្បីផ្តល់ធាតុចូលសម្រាប់ក្រុមការងារមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការរៀបចំសេចក្តីណែនាំលម្អិតលើគោលការណ៍គ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យស្របនឹងស្ថានភាព និងទិដ្ឋភាពជាក់ស្តែង តាមស្មារតីអង្គប្រជុំរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ លើកទី១៨ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១