ឯកឧត្ដម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ និងលោក មុំ វីរ: នាយកខុទ្ទកាល័យ អញ្ជើញចូលរួមបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ ឧបាសក ប៉ុក មិត្ត


រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ និងលោក មុំ វីរ: នាយកខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការមួយចំនួនទៀត បានអញ្ជើញចូលរួមបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ ឧបាសក ប៉ុក មិត្ត ត្រូវជាឪពុកបង្កើតលោកស្រី ប៉ុក វិចិត្រតារា អនុប្រធាននាយកដ្ឋានផែនការនិងស្ថិតិ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណ: ស្ថិតនៅភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ព័ត៌មានទាក់ទង