ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសាលាភូមិន្ទរដ្ឋបាល


រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យសម្រេចលើរបៀបវារៈសំខាន់ៗចំនួន ៥ ដូចខាងក្រោម៖

១. សំណើសុំពិនិត្យសម្រេចការប្រឡងជ្រើសរើស សិស្សមន្ត្រីក្រមការជំនាន់ទី៩ សម្រាប់ការបណ្ដុះបណ្ដាលឆ្នាំ២០២១

២. សំណើសុំពិនិត្យសម្រេចការប្រឡងត្រួតពិនិត្យសមត្ថភាព កម្មសិក្សាការី សម្រាប់ការបណ្ដុះបណ្ដាលឆ្នាំ២០២១

៣. សំណើសុំការអនុញ្ញាតចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងសាលាភូមិន្ទរដ្ឋបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

៤. របាយការណ៍ហិរញ្ញវត្ថុ របាយការណ៍សមិទ្ធកម្មឆមាសទី១ ឆ្នាំ២០២០ និងការគ្រោងថវិកាសម្រាប់ឆ្នាំ២០២១

៥. ផ្សេងៗ

ព័ត៌មានទាក់ទង